ស្គាល់គន្លះទាំងនេះហើយ ជីវិតរបស់អ្នកមានស្គាល់ភាពសប្បាយរីករាយយ៉ាងពិតប្រាកដ!

យើងគ្រប់គ្នាតែងតែស្វែងរកវិធីសាស្ត្រដើម្បីឱ្យជីវិតរបស់យើងរស់នៅដោយរីករាយ តាមពិតទៅការស្វែងរកនោះគួរតែចាប់ផ្តើមពីខ្លួនអ្នក ពីព្រោះភាពរស់នៅដោយរីករាយគឺស្ថិតនៅលើខ្លួនអ្នកតែម្នាក់ប៉ុណ្ណោះ។ ខាងក្រោមនេះជាគន្លះសំខាន់ៗដែលធ្វើឱ្យអ្នករស់នៅដោយរីករាយបាន៖

1. រក្សាការពិតចំពោះខ្លួនអ្នក

ព្យាយាមកុំធ្វើអ្វីដែលអ្នកគិតថាមិនសមរម្យ។ ជួនកាលអ្នកបង្ខំធ្វើអ្វីមួយដែលអ្នកមិនចង់ធ្វើ ហើយការសម្រេចចិត្តនេះធ្វើឱ្យអ្នកមិនរីករាយក្នុងជីវិត ដូចនេះគួរព្យាយាមតាំងចិត្តថាអ្នកនឹងធ្វើអ្វីដែលខ្លួនអ្នកគិតថាត្រឹមត្រូវតែប៉ុណ្ណោះ។

2. ធ្វើអ្វីដែលអ្នកចូលចិត្ត

ចូលធ្វើអ្វីមួយដែលអ្នកចូលចិត្ត ចូលកុំធ្វើអ្វីដែលអ្នកដែលអ្នកមិនពេញចិត្ត។ មិនថាជាការងារចិញ្ចឹមជីវិត ឬក៍រឿងអ្វីផ្សេងទេ ប្រសិនបើអ្នកមិនចូលចិត្តហើយ ទោះបីជាអ្នកព្យយាមធ្វើយ៉ាងណា អ្នកនឹងបោះបង់វាចោលក្នុងពេលណាមួយមិនខាន ដូចនេះកុំខ្ជះខ្ជាយពេលវេលារបស់អ្នកជាមួយរឿងដែលអ្នកមិនពេញចិត្ត។

3. បង្កើតបរិយាកាសដែលសមស្របនឹងខ្លួនអ្នក

ឧទាហរណ៍ ប្រសិនបើអ្នកជាអ្នកចូលចិត្តការងារទំនាក់ទំនង អ្នកត្រូវជ្រើសរើសការងារដែលពាក់ព័ន្ធនឹងការធ្វើទំនាក់ទំនងជាមួយអ្នកខាងក្រៅ ហើយដាច់ខាតកុំធ្វើការណាដែលផ្ទុយនឹងចរឹករបស់អ្នក។ ការធ្វើបែបនេះនឹងធ្វើឱ្យអ្នករីករាយនឹងអ្វីដែលអ្នកកំពុងធ្វើ ហើយវាធ្វើឱ្យអ្នករីកចម្រើនទៅមុខជាលំដាប់។

4. ជ្រើសរើសមិត្តភក្តិដែលល្អ

គេថា អ្នកផ្សេងអាចដឹងថាអ្នកជាមនុស្សប្រភេទយ៉ាងណា ប្រសិនបើគេដឹងមិត្តភក្តិជិតស្និត៥នាក់ដែលអ្នកតែងតែដើរជាមួយ។ នេះជាការពិត! ប្រសិនបើអ្នកទាំង៥នោះទេប្រភេទមនុស្សនិយាយច្រើន អ្នកក៍ជាមនុស្សនិយាយច្រើនដែរ, ប្រសិនបើគេជាអ្នកខ្ជិល នោះអ្នកក៍ជាអ្នកខ្ជិលដែរ។ ដូចនេះគួរជ្រើសរើសមិត្តភក្តិណាដែលអ្នកគិតថាពួកគេមានជីវិតដ៍គួរឱ្យរីករាយ។

5. បង្កើតការគិតដែលល្អៗ

ពេលអ្នកហាត់ប្រាណ អ្នកមានអារម្មណ៍ថាហត់និងឈឺពេញខ្លួន។ អ្នកចូលចិត្តការហាត់ប្រាណឬមិនចូលចិត្តគឺអាស្រ័យទៅលើការគិតរបស់អ្នក ប្រសិនបើអ្នកគិតថាហាត់ប្រាណជាការល្អសម្រាប់សុខភាពនោះអ្នកនឹងពេញចិត្តនឹងការហត់និងឈឺពេញខ្លួននោះ តែប្រសិនបើអ្នកគិតថាហាត់ប្រាណមិនល្អ នោះអ្នកនឹងគិតថាអ្នកដូចជាកំពុងធ្វើទារុណកម្មខ្លួនឯងអញ្ជឹង។

6. រក្សាភាពច្បាស់លាស់ និងភាពមានមិនច្បាស់លាស់ឱ្យនៅផ្សេងគ្នា

ស្រមៃមើលប្រសិនបើអ្នកដឹងរាល់រឿងរាវទាំងអស់ដែលនឹងកើតលើជីវិតរបស់អ្នក តើជីវិតរបស់អ្នកគួរឱ្យធុញយ៉ាងណា? ហើយស្រមៃមើលប្រសិនបើអ្នកមិនដឹងអ្វីទាល់តែសោះថាថ្ងៃស្អែក អ្នកនឹងត្រូវធ្វើអ្វីហើយមានរឿងអ្វីកើតឡើងលើរូបអ្នក តើអ្នកនឹងមានអារម្មណ៍បែបណា? ជីវិតគឺជាដំណើរផ្សងព្រេងដែលមានរឿងជាច្រើនធ្វើឱ្យអ្នកភ្ញាក់ផ្អើល និងកើតទុក ដូចនេះគួរធ្វើឱ្យជីវិតអ្នកនៅកណ្តាលរវាងភាពច្បាស់លាស់ និងភាពមិនច្បាស់លាស់នេះ ដើម្បីឱ្យអ្នកស្គាល់នូវរស់ជាតិជីវិតពិតប្រាកដ។

Facebook Comments