អត្ថប្រយោជន៍ពីការពិសាកាហ្វេដែលអ្នកមិនបានដឹង!

ការពិសាកាហ្វេអាចបង្កើនអាយុរបស់អ្នក នេះគឺជាការរកឃើញពីការសិក្សាមួយនៅប្រទេសអង់គ្លេស លើមនុស្សប្រមាណកន្លះលានអ្នក។ ការសិក្សានោះបានបង្ហាញថាអ្នកដែលពិសាកាហ្វេមានហានិយភ័យ តិចជាងអ្នកដែលមិនពិសាកាហ្វេ ជារួមអ្នកដែលពិសាកាហ្វេ​ត្រូវបានរកឃើញថាមានភាគរយ​ស្លាប់តិចជាងពីចន្លោះពី ១០​ ទៅ ១៥ប្រៀបធៀបនឹងអ្នកមិនពិសាកាហ្វេ។

នេះជាព័ត៌មានល្អសម្រាប់អ្នកដែលចូលចិត្តពិសាកាហ្វេ ហើយអត្ថប្រយោជន៍នេះមិនកម្រិតតែអ្នកដែលពិសាកាហ្វេ ទើបកិនថ្មីៗ ឬកាហ្វេកញ្ចប់ ឬពិសាច្រើន ឬតិចនោះទេ ពោលគឺគ្រប់គ្នាដែលពិសា​កាហ្វេនឹង​ទទួលបាន​អត្ថប្រយោជន៍ នេះដូចៗគ្នា។

Facebook Comments