អ្នកស្រលាញ់ iPhone XR អាចកម្មង់បាននៅកម្ពុជាឆាប់ៗនេះហើយ

ក្រុមហ៊ុន Apple ទើបប្រកាសថានឹងទទួលការកម្មង់ iPhone XR របស់ខ្លួនចាប់ពីថ្ងៃសុក្រនេះ (ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨) សម្រាប់អតិថិជនពីបណ្តាលប្រទេសជាង៥០ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ Apple នឹងអនុញ្ញាតឱ្យអតិថិជននៅប្រទេសកម្ពុជាធ្វើការកម្មង់ iPhone XR ចាប់ពីថ្ងៃ០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឆាប់ៗខាងមុខ។ ចំពោះតម្លៃទូរស័ព្ទនេះវិញ យើងនៅមិនទាន់ដឹងពិតប្រាកដនោះទេ។

លក្ខណៈពិសេសៗរបស់ iPhone XR មានដូចជា៖ អេក្រង់ពេញ ៦ អីញ, A12 Bionic Chip, ថ្មកាន់ពេញមួយថ្ងៃ, ថតរូបប្រភេទ Smart HDR, FaceID, និងសាក់ថ្មប្រភេទ Wireless។

Facebook Comments