របស់ ៩ យ៉ាងដែលមិនគួរដាក់វានៅលើតុធ្វើការរបស់អ្នក

ជាការពិតការដាក់របស់ឬសម្ភារច្រើនពេកនៅលើតុរបស់អ្នកអាចធ្វើឱ្យអ្នកធ្វើការមិនបានពេញលេញ ហើយរបស់ទាំងនោះអាចនឹងមិនសាកសមសម្រាប់ដាក់វានៅលើតុទៀត។ ខាងក្រោមនេះជារបស់៩យ៉ាងដែលអ្នកមិនគួរដាក់វានៅលើតុទេ៖

១. ប្រអប់ម្ហូបថ្ងៃត្រង់ (Lunch box)

អ្នកធ្វើការភាគច្រើនចូលចិត្តយកប្រអប់ម្ហូបអាហារថ្ងៃត្រង់របស់ពួកគេមកញ៉ាំនៅតុធ្វើការ ប៉ុន្តែបើតាមការស្រាវជ្រាវរកឃើញថាយើងគួរណាតែផ្លាស់ប្តូរទីកន្លែងរបស់យើង ដូចជាពេលញ៉ាំអាហារថ្ងៃត្រង់ជាដើម ដើម្បីឱ្យខួរក្បាលរបស់យើងនឹកនូវគំនិតច្នៃប្រឌិតថ្មីសម្រាប់ការងារ។

២. កែវកាហ្វេដែលប្រឡាក់

កែវកាហ្វេដែលយើងញ៉ាំហើយគម្បីយកចេញពីតុធ្វើការរបស់យើង ពីព្រោះវាធ្វើតុកន្លែងធ្វើយើងមិនស្អាត។

៣. របស់ដែលពាក់ព័ន្ធនឹងរឿងនយោបាយ

ការដាក់របស់ផ្សេងៗដែលទាក់ទងនឹងរឿងនយោបាយអាចធ្វើឱ្យមិត្តរួមការងារដឹងអ្វីដែលយើងយល់ឃើញពីរឿងនយោបាយដែលកំពុងកើតឡើង ហើយវាអាចធ្វើឱ្យមានភាពមិនស្របគ្នា និងជម្លោះកើតឡើងជាដើម។

៤. ឯកសារផ្លូវច្បាប់

យើងពិតជាមិនចង់ឱ្យមិត្តរួមការងារយើងដឹងពីរឿងបុគ្គលរបស់យើងច្រើនពេកទេ ដូចនេះគម្បីកុំទុកឯកសារផ្លូវច្បាប់ផ្សេងៗរបស់យើងនៅលើតុធ្វើការ ព្រោះឯកសារទាំងនោះមានព័ត៌មានជាច្រើនពាក់ព័ន្ធនឹងរឿងបុគ្គលរបស់យើង។

៥. ទូរស័ព្ទដៃ

ចំណុចនេះអាចជារឿងពិបាកសម្រាប់យើងក្នុងការអនុវត្ត ប៉ុន្តែប្រសិនបើយើងពិតជាចង់ផ្តោតទៅលើការងាររបស់យើងពិតប្រាកដមែន គួរកុំដាក់ទូរស័ព្ទដៃនៅលើតុដែលយើងកំពុងធ្វើការ។ មានការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា គ្រាន់តែមានទូរស័ព្ទនៅលើតុ វាអាចធ្វើឱ្យយើងបាត់បង់ការផ្តោតទៅលើការងារដែលយើងកំពុងធ្វើ បើទោះបីទូរស័ព្ទមិនរោទ៍ក៏ដោយ។

៦. ស្ករគ្រាប់ ឬរបស់ញ៉ាំផ្សេងៗ

ព្យាយាមកាត់បន្ថយការដាក់ស្គរគ្រាប់ ឬរបស់ញ៉ាំផ្សេងៗនៅលើតុរបស់អ្នក ព្រោះវាធ្វើឱ្យអ្នកញ៉ាំច្រើនដោយមិនដឹងខ្លួន។

៧. CV របស់អ្នក

ការដាក់ CV របស់អ្នកនៅលើតុធ្វើការ បង្ហាញឱ្យអ្នកនៅជុំវិញខ្លួនជាពិសេសថ្នាក់លើរបស់អ្នកថា អ្នកកំពុងតែស្វែងរកការងារថ្មី ហើយវាធ្វើឱ្យថ្នាក់លើបាត់ទំនុកចិត្តមកលើអ្នក។

៨. ឧបករណ៍បញ្ចេញក្លិន

អ្នកជុំវិញអ្នកមិនប្រាកដថាចូលចិត្តនូវក្លិនដែលអ្នកបានដាក់នៅតុរបស់អ្នកទេ ដូច្នេះគួរកុំដាក់ឧបករណ័ទាំងនោះអី។

៩. របស់ប្រើប្រាស់ផ្ទាល់ខ្លួន

របស់ទាំងនោះមានដូចជាថ្នាំដុសធ្មេញ កន្ត្រៃកាត់ក្រចក កញ្ចក់ឆ្លុះមុខ ។ល។ របស់ទាំងនោះអាចបង្ហាញឱ្យអ្នកជុំវិញខ្លួនថាអ្នកមិនមែនជាអ្នកជំនាញដ៏ពិតប្រាកដនោះទេ។

Facebook Comments