ប្រសិនបើចង់លែងលះប្តីប្រពន្ធបាន ប្រជាជនហ្គាណាត្រូវធ្វើរឿងមួយនេះសិន

នៅប្រទេសហ្គាណា (Ghana) នៃទ្វីបអាហ្វ្រិកមានច្បាប់មួយចម្លែកដែលអនុញ្ញាតឱ្យប្តីប្រពន្ធលែងលះ គ្នាបានលុះត្រាតែពួកគេត្រូវស្លៀកពាក់សម្លៀកបំពាក់អាពាហ៍ពិពាហ៍ដូចថ្ងៃដែលពួកគេទាំងពីរបានរៀបការ ពេលទៅជួបនឹងតុលារការដើម្បីសុំសេចក្តីសម្រេច។ បើពួកគេមិនបានធ្វើដូចនេះទេ តុលារការនឹងមិនអនុញ្ញាតឱ្យពួកគេលែងលះគ្នាជាដាច់ខាត។ ប្រទេសផ្សេងទៀតនៃទ្វីបអាហ្រ្វិកដូចជាប្រទេស Togo ប្តីប្រពន្ធអាចលែងលះគ្នាបានលុះត្រាតែពួកគេត្រូវពន្យល់ពីមូលហេតុដែលចង់លែងលះ និងស្នើសុំការអនុញ្ញាតពីម្តាយក្មេកជាមុនសិន។ ការធ្វើបែបនេះហើយទើបធ្វើឱ្យអត្រានៃការលែងលះគ្នារបស់ប្រជាជននៅប្រទេស Togo មានអត្រា ០%។ ប្រភពៈ thereisnews.com

Continue Reading →

អត្ថប្រយោជន៍ពីការពិសាកាហ្វេដែលអ្នកមិនបានដឹង!

ការពិសាកាហ្វេអាចបង្កើនអាយុរបស់អ្នក នេះគឺជាការរកឃើញពីការសិក្សាមួយនៅប្រទេសអង់គ្លេស លើមនុស្សប្រមាណកន្លះលានអ្នក។ ការសិក្សានោះបានបង្ហាញថាអ្នកដែលពិសាកាហ្វេមានហានិយភ័យ តិចជាងអ្នកដែលមិនពិសាកាហ្វេ ជារួមអ្នកដែលពិសាកាហ្វេ​ត្រូវបានរកឃើញថាមានភាគរយ​ស្លាប់តិចជាងពីចន្លោះពី ១០​ ទៅ ១៥ប្រៀបធៀបនឹងអ្នកមិនពិសាកាហ្វេ។ នេះជាព័ត៌មានល្អសម្រាប់អ្នកដែលចូលចិត្តពិសាកាហ្វេ ហើយអត្ថប្រយោជន៍នេះមិនកម្រិតតែអ្នកដែលពិសាកាហ្វេ ទើបកិនថ្មីៗ ឬកាហ្វេកញ្ចប់ ឬពិសាច្រើន ឬតិចនោះទេ ពោលគឺគ្រប់គ្នាដែលពិសា​កាហ្វេនឹង​ទទួលបាន​អត្ថប្រយោជន៍ នេះដូចៗគ្នា។

Continue Reading →

អ្នកស្រលាញ់ iPhone XR អាចកម្មង់បាននៅកម្ពុជាឆាប់ៗនេះហើយ

ក្រុមហ៊ុន Apple ទើបប្រកាសថានឹងទទួលការកម្មង់ iPhone XR របស់ខ្លួនចាប់ពីថ្ងៃសុក្រនេះ (ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨) សម្រាប់អតិថិជនពីបណ្តាលប្រទេសជាង៥០ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ Apple នឹងអនុញ្ញាតឱ្យអតិថិជននៅប្រទេសកម្ពុជាធ្វើការកម្មង់ iPhone XR ចាប់ពីថ្ងៃ០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឆាប់ៗខាងមុខ។ ចំពោះតម្លៃទូរស័ព្ទនេះវិញ…

Continue Reading →

ស្គាល់ទីតាំងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ហើយឬនៅ?

ផ្លូវល្បឿនលឿនដែលនឹងចាប់សាងសង់នៅចុងឆ្នាំ២០១៨នេះមានចំណុចចាប់ផ្តើមពីតំបន់អូរដឹម ត្រង់ចំនុចប្រសព្វរវាងផ្លូវទៅទំនប់កប់ស្រូវ មានទីតាំងស្ថិននៅខាងស្តាំដៃផ្លូវជាតិលេខ៤ ប្រមាណ៣០គីឡូវម៉ែត្រ រួចងាកមកខាងធ្វេងដៃវិញរហូតតំបន់ព្រៃនប់ ទើបងាកមកខាងស្តាំដៃវិញរហូតដល់ក្រុងព្រះសីហនុ។ ផ្លូវនេះមានប្រវែងសរុបចំនួន ១៩០,៦៣ គីឡូម៉ែត្រ ចែកជា៤គន្លង មានសួនច្បារនៅកណ្តាល នឹងមានទីតាំងឈប់សម្រាក់។ តាមការសិក្សាគម្រោងនេះនឹងចំណាយថវិកាចំនួន ១ ៩០០ លានដុល្លារ ហើយប្រើរយៈពេលសាងសង់ចំនួន ៤ ឆ្នាំ។

Continue Reading →